ភ្នំពេញៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧និង២៥នាទីយប់ មានករណីប្រទះឃើញសាកសពយុវជនម្នាក់ ក្នុងដីឡូត៍គ្មានលេខមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវថៃហ្គឺ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សៅ គ្រឿន ហៅ ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមេការឡានដឹកដី ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (រស់នៅជាមួយបងប្រុស) ។
ដំណើររឿង៖ យោងតាមការបំភ្លឺ របស់បងប្រុសសព បានឲ្យដឹងថា ជនរងគ្រោះបានបាត់ដំណឹងតាំងពីថ្ងៃ១១.០៣.២០២១ លុះរហូតមកដល់វេលាម៉ោងប្រមាណ ៥និង០០នាទីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១យប់មិញ មានកម្មករសំណង់នៅជិតទីតាំងខាងលើ ធុំក្លិនស្អុយ ក៏ចេញដើររកមើល ស្រាប់តែឃើញសពមនុស្សក្នុងគុម្ពត្រែង មានរុយរោម(ស្អុយ) បង្កការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលព័ត៌មានសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម (មានស្លាកស្នាមអារ.ក និងចាក់លើដើមទ្រូងចំនួន ៧កន្លែង)។
សម្ភារៈបាត់បង់៖
-ម៉ូតូស៊េរី Dream០២០ ០១គ្រឿង ស្លាកលេខ ត្បូងឃ្មុំ…1406
-ទូរស័ព្ទ០១គ្រឿង
-គ្រឿងអលង្ការមួយចំនួន
-លុយក្នុងខ្លួន ៤០០$។
បច្ចុប្បន្ន សពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកឯង៕
មតិយោបល់