កំពង់ឆ្នាំងៈ កាលពីទី១២ ខែសីហា ឆ្នាំ ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងនគរបាលអធិការក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបជាក់ស្តែងចំនួន ២ករណី។
ដោយពាក់ព័ន្ធនឹងការផ្តល់ទីតាំង ជួញដូរនិងប្រើប្រាស់ គ្រឿងញៀននៅចំណុចភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ និងមួយទៀតនៅភូមិកណ្តាល ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រតិបត្តិការនេះ បានឃាត់ខ្លួនមនុស្សនចំនួន ១៣នាក់ (ស្រី២នាក់) ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន ចំនួន ១១កញ្ចប់ សម្ភារៈវេចខ្ចប់ថ្នាំញៀន និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនធំ ម៉ូតូ២គ្រឿង ទូរស័ព្ទ ៤គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់