ព័ត៌មានជាតិ

បើទំពាំងមិនជួយស្នងឬស្សីតើបានអ្វីមកជំនួសទៅ! ឆក់កាបូបបានសម្រេចភ្លាមជាប់ខ្នះរបស់ប៉ូលិស៣នាក់ភ្លែត

ភ្នំពេញ: នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនិងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់(ក្នុងចំណោមបក្ខពួក០៤នាក់) ពីបទ៖ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា ជិះម៉ូតូឆកកាបូបស្ពាយផ្លូវ២២៨កែងផ្លូវ៥៥ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី
១. ឈ្មោះ រឿន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មានទីលំនៅមិនពិប្រាកដ។
២. ឈ្មោះ ស៊ន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
៣. ឈ្មោះ ថោង បញ្ចបាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ៥៧ ផ្លូវ៤២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្តុតាងចាប់យកម៉ូតូម៉ាកសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GB 3533 ជារបស់ជនសង្ស័យឈ្មោះ រឿន សុផានិត។ ម៉ូតូម៉ាកនិចពណ៍ទឹកប្រាក់គ្មានស្លាកលេខរបស់បញ្ចបាន។ជនរងគ្រោះឈ្មោះHUANGYUWEI ភេទប្រុស អាយុ២៦ឆ្នាំជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរ ស្នាក់នៅផ្ទះ៥៨ផ្លូវ២២៨ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សម្ភារះបាត់បង់,ការបូបស្ពាយមួយក្នុងនោះមានទូរសព្ទ័ម៉ាកអាយហ្វូន៨ពណ៏ខ្មៅនឹងលុយ៦០ដុល្លា។
បច្ចុប្បន្នក្រុមជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

 

មតិយោបល់