ព័ត៌មានជាតិ

អាងរត់គេច! បុរសម្នាក់បំផ្លាញផ្ទះអ្នកដ៏ទៃ ដល់ម្ចាស់គេទ្រាំលែងបាន…

កណ្ដាល: ករណីធ្វើឲ្យខូចខាតដោយចេតនាកើតហេតុថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទី ចំណុចផ្ទះជនរងគ្រោះភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ កែវ សុខុម ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឃុំកើតហេតុ មុខរបរកសិករ ។
ជនសង្ស័យឈ្មោះ សាត សែន ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។
សម្ភារ:ខូចខាត៖
-ជញ្ចាំងស័ង្កសី និងឥដ្ឋប្រហោងមួយចំនួន។

វត្ថុតាងចាប់យក៖ ចបជីក ០១ ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនសង្ស័យ បានប្រើប្រាស់សារធាតុញៀនលើសកម្រិត តែងតែមកគប់ និងយកដំបង
វាយទ្វារ និងជញ្ចាំងស័ង្កសីជាច្រើនលើក ច្រើនសារ ហើយរត់គេចខ្លួនរហូត លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានមកវាយបំផ្លិចបំផ្លាញទៀត ទើបជនរងគ្រោះរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់