ព្រះសីហនុៈ នៅវេលាម៉ោងប្រហែល ៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ ដាច់ខ្សែកាបយោងម៉ូទ័រពីលើអគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើកម្មករម្នាក់ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅចំណុចការដ្ឋានសាងសង់អាគារថ្មី (ពុំទាន់មានស្លាកយីហោ) នៅជិតផ្លូវពីគមនាគមន៍ចាស់ ទៅបុរីគុជអាស៊ី ស្ថិតក្នុងក្រុម១៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
សពជនរងគ្រោះ ឈ្មោះ យា ឡាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិប្រឹក្សា ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
បច្ចុប្បន្នសាកសព ត្រូវបានបញ្ជូនយកទៅរក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ដើម្បីរង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេស វិទ្យាសាស្ត្រ ចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច័យ មុនប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់