ព័ត៌មានជាតិ

អាសូរណាស់! ករណីបុរសម្នាក់ស្រវឹងស្រា ដើរធ្លាក់លូមុខផ្ទះបណ្ដាលឲ្យស្លាប់

សៀមរាបៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង៣០នាទី ស្ថិតក្នុងក្រុមទី០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីធ្លាក់ក្នុងអណ្តូងលូស្លាប់។

ជនរងគ្រោះឈ្មោះ ត្រេន មិនស្គាល់ត្រកូល ភេទប្រុស អាយុ ៣៦ឆ្នាំ មុរបរកម្មករ មានស្រុកកំណើតភូមិអង្គរភាស ឃុំអ្ងគរភាស ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប(មិនពិតប្រាកដ)បានធ្លាក់ចូលក្នុងអណ្តូងលូ នៅមុខបន្ទប់ជួលដែលមានជម្រៅប្រហែល ៤.៥០ម៉ែត្រ ពេលធ្លាក់ទៅបានប៉ះទង្គិចក្បាល នឹងអណ្តូងមានស្នាមរយះប្រហែល ៤ស.ម។
ការពិនិត្យរបស់សមត្ថកិច្ចពុំមានស្នាកស្នាមអ្វីពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។

មូលហេតុ៖ ស្រវឹងស្រា (មនុស្សផឹកស្រាសស្រវឹងរហូត) សពត្រូវបានប្រគល់អោយម្ចាស់ផ្ទះ និងអនុភូមិខ្នាររង់ចាំបងប្អូនមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់