(កំពង់ធំ): ប្រជាប្រុសស្រី យុវ័យ ក្មេងចាស់ នៅតែបន្តលេងទឹកផ្តល់ក្តីត្រជាក់ត្រជុំ សុំសេចក្តីសុខសេចក្តីចម្រើន នៅតាមបណ្តាវត្តអារាមនានាក្នុងខេត្តកំពង់ធំ ដែលគេហៅថាកិច្ចបង្ហើយបុណ្យនៃឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាក់ស្តែងមាន ពីធីស្រង់ព្រះតាមបណ្តាវត្តអារាមនិងមានប្រជាប្រុសស្រីជាច្រើននាំគ្នារាំរ៉ែក និងប៉ាតម្សៅគ្នាបង្ករភាពសប្បាយអឺងកង។
ពិធីបុណ្យស្រង់ព្រះ ឬងូតទឹកជូនអ្នកមានគុណប្រុសស្រី និងចាស់ទុំនៅតំបន់ដែលពួកគេរស់ជាប្រពៃណីព្រះពុទ្ធសាសនា មានទឹកក្រអូប ឬទឹកធម្មតាមកលាងសម្អាតព្រះពុទ្ធបដិមាដែលមាននៅក្នុងបរិវេណវត្ត ឬងូតទឹកជូនចាស់ៗ គោលបំណងសំដៅដល់ឪពុកម្ដាយដែលជាអ្នកមានគុណ ឬព្រះរស់តែម្ដង ពីព្រោះលោកបានចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីរហូតមកថែមទាំងប្រសិទ្ធិពរជ័យត្រឡប់ទៅវិញ ឱ្យកូនចៅខ្លួនទទួលបានសុខចម្រើនក្នុងការរស់នៅ ពិធីស្រង់ព្រះគឺមានកំណើតចាប់ពីសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ការប្រារព្វពិធីនេះឡើង គឺដើម្បីឱ្យយុវជនខ្មែរជំនាន់ក្រោយ អាចប្រតិបត្តិនូវអ្វីដែលជាអំពើល្អនិងបន្តទំនៀមទម្លាប់ប្រពៃណីសាសនាឱ្យបានប្រសើរអប់រំចិត្ត បណ្ដុះសីលធម៌ ។
ជាក់ស្តែង នៅរសៀលថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០១៦ ពិធីស្រង់ព្រះបានធ្វើឡើង ក្នុងវត្តក្តីដូង ឃុំក្តីដូង ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ មានការចូលរួមគ្រប់មជ្ឈដ្ឋានរាប់ពាន់នាក់ ក្រោយពីពិធីស្រង់ព្រះចប់ ប្រជាប្រុសស្រីបាននាំគ្នាលេងទឹក ប៉ាតម្សៅ និងរាំវង់យ៉ាងសប្បាយទិដ្ឋភាពលេងទឹកនេះ បានធ្វើឲ្យមានភាពសិទ្ធស្នាល រវាបងប្អូន មីងមា មិត្តភ័ក្ក ព្រមទាំងឲ្យពរគ្នាទៅវិញទៅមក ។
តែក្នុងនោះក៏មានការសំណូមពរ ពីសំណាក់មហាជនជាច្រើន ដល់សមត្ថកិច្ច បានសម្តែងនូវការព្រួយបារម្ភណ៍ ចំពោះក្រុមយុវ័យ មួយចំនួនដែលបានច្រកទឹកក្នុងដប ឬក្នុងថង់ គប់គ្នាទៅវិញទៅមក ខណៈពេលកំពុងបើកបរ ឬកំពុងតែដើរ បណ្តាលឲ្យមានគ្រោះថ្នាក់បាន ឬក៏ដួលមូតូ និងឈានដល់ការឈ្លោះប្រកែកគ្នា បង្ករ ឲ្យមានអំពើហឹង្សាដោយសារតែការលេងទឹកខុសរបៀប ជាក់ស្តែងដូចជាពិធីលេងទឹកក្នុងឳកាសនៃពិធីស្រង់ ព្រះនេះ មានការវាយតប់គ្នា៣គូរ និងដួលម៉ូតូ៥គ្រឿងសម្លប់១មកពីមូលហេតុគប់ទឹក ។
ព័ត៌មានជាតិ
មតិយោបល់