ព័ត៌មានជាតិ

កំហឹងភ្លើងប្រច័ណ្ឌកាប់ប្រពន្ឋនិងពូថៅស្លាប់យ៉ាងវេទនារួចធ្វើអត្តឃាតចងករសម្លាប់ខ្លួនឯង

(កំពង់ធំ): ភ្លើងប្រច័ណ្ឌបានពុះរោលរាល សម្រេចចិត្តផឹកទឹកប្តូរនិស័្សយ ប្រល័យស្នេហ៍ទាំងកំហឹងដើម្បីបញ្ចប់បញ្ហាស្នេហាត្រីកោណ រួមទាំងដុតបំផ្លាញទ្រព្យសម្បត្តិផ្ទះសំបែងដែលមានទាំងអស់ ហើយបានបញ្ចប់ជីវិតតាមក្រោយដោយធ្វើអត្តឃាតចងករ សម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហា កាលពីវេលាម៉ោង ២កណ្តាលអាធ្រាត ឈានចូលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៦ ។
ហេតុការណ៍ដ៏រន្ទត់នេះ បានកើតឡើងនៅភូមិបឹង ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្កំពង់ធំ តាមការឲ្យដឹងពីលោក អួង ម៉ាលី អធិការស្រុកសណ្តាន់ បានឲ្យដឹងថា បើយោងតាមសេចក្តីរាយការពី អ្នកភូមិ មានលំនៅដ្ឋានជិតកន្លែងកើតហេតុ បានឲ្យដឹងថា ប្តីប្រពន្ឋ២នាក់នោះ ប្តីជាអ្នករស់នៅស្រុកសណ្តាន់ រីឯប្រពន្ឋជាអ្នកស្រុកប្រសាទសំបូរ បន្ទាប់ពីចាប់ដៃគ្នាជាប្តីប្រពន្ឋមក ក៏មកស៊ីឈ្មួលគេគ្រប់យ៉ាង នៅភូមិកើតហេតុ ជាយូឆ្នាំតែពុំមានកូននឹងគេទេ តែប្តីមានអត្តចរិកចូលចិត្តផឹកស្រាជារៀង រាល់ថ្ងៃ ហើយប្រច័ន្ទប្រពន្ឋ តែងតែជេរប្រមាថប្រពន្ឋ លុះដល់ថ្ងៃកើតហេតុ ពីក្បាលល្ងាចអ្នកភូមិពុំមានលឺសូសំលេងឈ្លោះគ្នា លុះដល់ម៉ោង២កណ្តាលអាធ្រាត ទើបមានការភ្ញាក់ផ្អើលដោយសារតែមានអគ្គីភ័យឆេះផ្ទះកើតឡើងដែលមានទំហំ៥x៦ ប្រកស័ង្កសី ក្រោយមកអ្នកភូមិបាននាំ គ្នារត់មកមើល ទើបបានឃើញបុរសម្នាក់ឈ្មោះ កេតថាញ់ ភេទប្រុសអាយុ៤២ត្រូវជាប្តី បានចងកសម្លាប់ខ្លួននឹងដើមឈើ ក្បែរផ្ទះ ហើយមានពូថៅមួយនៅក្បែរសាកសព ក្រោយមកក៏ប្រទះឃើញស្រ្តីដែលត្រូវជាប្រពន្ឋឈ្មោះ វ៉នសាំ អាយុៈ៣៥ឆ្នាំបានស្លាប់ដោយសារស្នាម ពូថៅកាប់ចំកណ្តាលថ្ងាស់ ទី២ចំគល់ករខាងក្រោយ ៣ចំគុំត្រចៀកខាងឆ្វេង ដេកស្លាប់នៅផ្ទាល់នឹងដី ។
លោក អ៊ូ សុធា មេបញ្ជាការ ផ្នែកសឹករងស្រុកសណ្តាន់ បានឲ្យដឹងថា សម្រាប់ហេតុការណ៍ដែលបានកើតឡើង គឺសមត្ថកិច្ច នៅតែមានមន្ទិលសង្ស័យ ថាជាអំពើឃាតកម្ម សម្លាប់ទាំងគ្រួសារ ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត តែជំហ៊ានដំបូង សមត្ថកិច្ចសណ្ឋានថា ប្តីកាប់សម្លាប់ប្រពន្ឋ ហើយដុតផ្ទះព្រមទាំងចងករសម្លាប់ខ្លួនដើម្បីកិច្ចពីសំណាញ់ច្បាប់ ។
តាមប្រភពពីប្រជាពលរដ្ឋបាន ដាក់កាសង្ស័យថា មូលហេតុ ដែលធ្វើឲ្យមានការសង្ស័យនោះគឺ ពេលភ្លើងឆេះផ្ទះហើយបាន ប្រទះឃើញបុរសជាប្តីបានស្លាប់បាត់ទៅហើយ ចំណែកប្រពន្ធគ្រប់ចោលនៅវាលស្រែក្បែរដើមឈើរ ដើម្បីឲ្យអស់ ការសង្ស័យ ប្រជាពលរដ្ឋសំណូមពរ ឲ្យសមត្ថកិច្ចបន្តការស្រាវជ្រាវ បន្ថែមលើករណីប្តីប្រពន្ឋ២នាក់នេះ តែបើសិនជាអំពើ ឃាតកម្មមែន វានឹងសោកស្តាយបំផុតសម្រាប់ការសណ្ឋានដោយពុំមានល្អិតល្អន់ ។

  
  
  
  
  

មតិយោបល់