ព័ត៌មានជាតិ

សង្ស័យញ៉ាមធ្លាប់ឆក់មុនៗមិនអី មកធ្វើសកម្មភាពម្ដងទៀត មានអី….

កំពត: កាលពីរសៀលថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០១៩ មានករណីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូប បានសម្រេច នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឺកឈូ ខេត្តកំពត ។

ជនរងគ្រោះឈ្មោះស្រី ធីតា ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បានជិះម៉ូតូពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបតែម្ដង។

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ឈ្មោះ ចេង ឈុនលេង ភេទប្រុស អាយុប្រហែល១៨ឆ្នាំ នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សម្ភារ:បាត់បង់៖ កាបូបស្ពាយ១ លុយខ្មែរ ១,០៤០,០០០ រៀល ទូរស័ព្ទម៉ាកណូគាអ៊ិនចុចពិល១គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំមកស្នងការដ្ឋាន ដើម្បីសួរចម្លើយ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់