ព័ត៌មានជាតិ

ស្រ្តីម្នាក់ចងសម្លាប់ខ្លួន ក្នុងបន្ទប់ជួល នៅខណ្ឌមានជ័យ

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាឡុង សង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីស្រ្តីម្នាក់ចងសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង ជនរងគ្រោះមានឈ្មោះ សែម ឈឿន អាយុ ៦០ឆ្នាំ មូលហេតុមានជំងឺប្រចាំកាយ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការសាកសួរ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់