ត្បូងឃ្មុំៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ម៉ោងប្រមាណ១០និង០០នាទី មានករណីមនុស្សស្លាប់នៅចំណុចភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយជនរងគ្រោះឈ្មោះ ឈិត ស្រុង ភេទប្រុស អាយុ៤៧ ឆ្នាំជាតិ ខ្មែរបានដេកស្លាប់នៅលើផ្ទះរបស់ខ្លួន នៅចំណុចភូមិ ឃុំ ខាងលើ ។
បន្ទាប់ពីទទួល ព័ត៌មានភ្លាម កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្រ និងពេទ្យមណ្ឌលសុខភាព បានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវលើសពសន្និដ្ឋានថា សពត្រូវស្លាប់ដោយសារ ខ្យល់គរពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕
មតិយោបល់