ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

កំពត: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការក្រុងកំពត បានបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ និងដកហូតថ្នាំញៀនចំនួន ០៣កញ្ចប់ (ធំ ០១កញ្ចប់) ។

ជនសង្ស័យឈ្មោះ៖
១.គឹម ចាន់ចាវ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិក្រាំងគរ ឃុំក្រាំងគរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
២.យឹម ព្រឹម ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិឫស្សី ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ។
៣.ពួង ស្តើង ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិបាក់ឡាំង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់