ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ករណីលួច

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១៥នាទី កម្លាំងការិយាល័យសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ នៅចំណុចភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៣៦«ញ» ដ.ច.ន ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មានឈ្មោះ៖
ឈ្មោះ ឃាត វិចិត្រ ហៅ ឃៀក ចិត្ត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕

មតិយោបល់