កណ្តាលៈ ករណីអំពើហិង្សាក្នុងគ្រួសារកើតហេតុថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១៤និង០០នាទី ចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យ៉ែម អាង ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំកើតហេតុ (របួសកំភួនជើងទាំងសងខាង និងកដៃឆ្វេង) ជាប្រពន្ធ ។
ជនសង្ស័យឈ្មោះ អោម ម៉ន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន) ជាប្តី។
វត្ថុតាងចាប់យក៖
-កាំបិតចុងស្រួច ០១
-មែកស្វាយ ០១ ។
សភាពរឿងហេតុ៖ កន្លងមកជនសង្ស័យជាប្តីធ្លាប់ប្រព្រឹត្ត អំពើហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ នៅពេលកើតហេតុជនសង្ស័យមានសភាពស្រវឹងស្រា ហើយជនរងគ្រោះជាប្រពន្ធបានយកធុងបាស់ទៅចាក់ស្តាប់ នៅកន្លែងធ្វើការក្នុងឡឥដ្ឋ តែជនសង្ស័យមិនឲ្យយកទៅ ក៏មានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយជនសង្ស័យបានជេរប្រមាថចោទជនរងគ្រោះថា មានសាហាយ ពេលនោះជនសង្ស័យបានយកម៉ាយក្រូហ្វូនធុងបាស់វាយជនរងគ្រោះ ត្រូវក្បាល និងកដៃឆ្វេងរងរបួសស្នាម បន្ទាប់មកយកមែកស្វាយវាយជើងជនរងគ្រោះទាំងសងខាង រួចស្ទុះទៅយកកាំបិតចុងស្រួចមកអារ កជនរងគ្រោះ បណ្តាលឲ្យរលាត់ ស្បែកក ក្រោយមកជនរងគ្រោះបានរត់ទៅផ្ទះម្តាយ ។ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១០និង០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលព្រែកអំពិល កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់