ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថាកម្លាំងសមត្ថកិច្ច បានចុះបង្រ្កាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម)០១កន្លែង ស្ថិតនៅតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាម្ចាស់ទីតាំងម្នាក់ ឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរទី លំនៅផ្ទះជួលផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរវេលុយទ្រូម៉ាន់នី និងកត់ឆ្នោត (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។
វត្ថុតាងចាប់យក៖ -ក្រដាសមានសរសេរលេខឆ្នោតវៀតណាមចំនួន០៣សន្លឹក
-ក្រដាសតូចៗ សម្រាប់កត់លេខឆ្នោតមួយចំនួន
-ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំចំនួន០១
-ប៊ិចពណ៌ខៀវមួយចំនួន
-ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង
-ទូរស័ព្ទដៃចាស់ចំនួន០២គ្រឿង
-លុយខ្មែរចំនួន ២៩០០០០រៀល (ម្ភៃប្រាំបួនម៉ឺនរៀល)។
បច្ចុប្បន្នជនសង្ស័យ និងរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕








មតិយោបល់