ព័ត៌មានជាតិ

នារីបុគ្គលិកបម្រើការក្នុងហាង រិទ្ធិសែន ២នាក់ ត្រូវរថយន្តបុករបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅម៉ោង ១២និង៤០នាទី រំលងអាធ្រាតឈានចូលដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខធានាគារ ABA ឋិតនៅក្នុងក្រុងកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថយន្តTAKOMA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២B ៧៧៧៤ និងម៉ូតូ ម៉ាក់ហុងដា ស្លាកលេខ កំពង់ឆ្នាំង ១D ៥០៥៩ បានកើតទ្បើង។ ហេតុការណ៍នេះ បណ្ដាលឲ្យនារី ២នាក់ ដែលជិះម៉ូតូ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃក្រុងភ្នំពេញទាំងយប់។

ជនរងគ្រោះរួមមាន៖
១.ឈ្មោះ លន់ សុភា ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិអំពិលពាម ឃុំខ្នា ស្រុកពួក ខេត្តសៀមរាប របួសធ្ងន់បាក់ដៃបាក់ជើង និងបាក់ក្តោងច្រមុះ។
២.ឈ្មោះ សួន សុផាត (អាមួយ) ភេទស្រី រស់នៅ ត្រពំាងចិសារ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របួសធ្ងួន់ត្រង់ក្បាល។
បច្ចុប្បន្នអ្នកទាំង ២ជាបុគ្គលិកបំរើការនៅ (ហាង រិទ្ធិសែន) ។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់