ព័ត៌មានជាតិ

ជនសង្ស័យសកម្មខាងលួចឆក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស ១២ករណី នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ចំនួន ១២ ករណី) ។

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ធ្ងរ ) នៅចំណុចមុខហាងគ្រួសារកក់ក្តៅ ផ្ទះលេខ១៥៣E០ ផ្លូវមុន្នីរ៉េត ក្រុមទី ៤៩ ភូមិ ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០៦ និង ១០ នាទី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៩៤ ដ.ច.ន ចុះថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ តាក់ គឹមជ្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ៤៥អា ផ្លូវលេខ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖
-កាបូបស្ពាយពណ៌ស៊ីជម្ពូ ចំនួន ០១ មិនដឹងចំនួនប្រាក់ដែលបាត់បង់
-ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ស៊ីមកាតលេខ ០៧០ ៦៩៧ ៣៣៣

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤D ផ្លូវលេខ២០១ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ០៥ នាទី។

ជនរងគ្រោះឈ្មោះ ខូវ ស៊ីវអាង ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៦អា ផ្លូវលេខ២០១ ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖
-កាបូបក្រវ៉ាត់ចង្កេះ ចំនួន ០១
-ប្រាក់ដុល្លារជាង ១០០០ ដុល្លារអាមេរិក
-ប្រាក់រៀល ចំនួន ២ ៨០០ ០០០ រៀល
-ប្រាក់បាតថៃ ចំនួន ៣៥០០ បាត
-ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លើសអេស ពណ៌ ផ្កាឈូក ស៊ីមកាតលេខ ០១២ ៥៤០២៣១ និងម៉ាកអាយហ្វូនស៊ិច ពណ៌ខ្មៅ ស៊ីមកាតលេខ ០១១ ៣១៨០២៤ និងសម្ភារៈមួយចំនួន ។

-ករណីទី ៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ដៃ ពណ៌ ត្នោត ម៉ាក LV) ចំណុចមុខឃ្លាំងលក់រថយន្តលេខ៥៦៦ ផ្ទះលេខ៤៧៤ ផ្លូវលេខ ២៣០ ក្រុម២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៩ និង ៤១ នាទី។

ជនរងគ្រោះឈ្មោះ ជឹម តុលា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ ៦៥២អឺ០អឺ១ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់
-កាបូប ដៃ ពណ៌ ត្នោត ម៉ាក LV ចំនួន ០១
-កាសប្លូធូទូរសព្ទ័ ពណ៌ ខ្មៅ ចំនួន ០១
-អាវុធខ្លី ម៉ាក SMITH WESSON លេខ MPZ៧១៩២ ផលិតនៅប្រទេសអាមេរិក បង់ចំនួន ០១ គ្រាប់ចំនួន ១០ គ្រាប់។

-ករណីទី ៤៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ស ) ប្រព្រឹត្តនៅចំណុចចុងស្ពានអាកាសផ្សារដីហុយ ផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ១០ នាទី។

-ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ សាច់អុចៗ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤២ ផ្លូវលេខ១៨២ ភូមិ ៥ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង ០០ នាទី។

ជនរងគ្រោះឈ្មោះ តុប ភីរុន ភេទ ស្រី អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ
ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ ផ្លូវមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្ភារបាត់បង់៖
-កាបូបដៃ ពណ៌ សាច់អុចៗ ចំនួន ០១
-លិខិតឆ្លងដែនចំនួន ០១
-ទូរសព្ទ័ដៃម៉ាក OPPO ចំនួន ០១
-ប្រាក់ដុល្លារ ចំនួន ១៣០០ដុល្លារអាមេរិក
-ប្រាក់បាតថៃ ចំនួន ៣៦០០បាត
-ប្រាក់រៀល ចំនួន ៣០ ម៉ឺនរៀល។

-ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ ពងមាន់ ដៃពណ៌ ស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ៦០០ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ០៩ និង ៣៥ នាទី។

ជនរងគ្រោះឈ្មោះ រស់ សុផល ភេទ ស្រី អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់មាន៖
-កាបូបយួរដៃ ពណ៌ ពងមាន់ ដៃពណ៌ ស ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក IPhone7Plus ពណ៌ ទឹកប្រាក់ ចំនួន ០១ គ្រឿង
-ទូរសព្ទ័ដៃម៉ាក Samsung ស៊ីមពីរ ពណ៌ ទឹកប្រាក់ចំនួន ០១ គ្រឿង
-ប្រាក់ដុល្លារ ចំនួន ៣០០០ដុល្លារអាមេរិក
-ប្រាក់រៀល ចំនួន ២ ០០០ ០០០ រៀល
-ចិញ្ចៀនពេជ្រ ចំនួន ០១ វង់ មានដាំត្បូងចំនួន ០៣គ្រាប់ ត្បូងនៅចំកណ្តាលទំហំ ៨លី ត្បូងសងខាងចំនួន ០២ គ្រប់ ក្នុងមួយគ្រាប់ៗទំហំ ៤លី
-បណ្ណ័សម្គាល់យានយន្ត ចំនួន ០១ សន្លឹក
-បណ្ណ័បើកបររថយន្ត ចំនួន ០១ សន្លឹក
-អត្តសញ្ញាណបណ្ណ័សញ្ជាតិ ខ្មែរ ចំនួន ០១ សន្លឹក
-កូនកាបូបដៃ ពណ៌ ខ្មៅ ចំនួន ០១

-ករណីទី ៧ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ ) នៅចំណុចគល់ស្ពាន ៥ មករា សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ០៨ និង ០០ នាទី។

-ករណីទី ៨ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបក្រវ៉ាត់ចង្កេះ ) នៅចំណុចមុខខារ៉ាអូខេ នគរសំរឹទ្ធ ផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១២ និង ០០ នាទី។

-ករណីទី ៩ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក អាយហ្វូន ៧ ផ្លឹស ពណ៌ ទឹកប្រាក់ ) នៅចំណុចមុខវិទ្យាល័យសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ០៩ និង ០០ នាទី។

-ករណីទី ១០ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ ទូរសព្ទ័ដៃម៉ាក សាំសុង ពណ៌ ខ្មៅ) នៅចំណុចម្តុំផ្សារដេប៉ូផ្លូវនេរុហ៍ សង្កាត់ផ្សារដេទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ០៤ និង ០០ នាទី ។

-ករណីទី ១១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ ទូរសព្ទ័ដៃម៉ាក OPPO F ១១ ពណ៌ ខ្មៅ) នៅចំណុចម្តុំកន្លែងលក់ម្ជូរផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ០៦ និង ០០ នាទី ។

-ករណីទី ១២ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក អាយហ្វូន ៧ផ្លឹស ពណ៌ ទឹកប្រាក់) ចំណុចមុខកន្លែងលក់ផ្លែឈើ ស្រីមុំ ផ្លូវលេខ ២៧៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០៦ និង ៣០ នាទី។

ជនសង្ស័យឃាត់ឈ្មោះ បូ ហ៊ាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់