ព័ត៌មានជាតិ

ឃាត់ខ្លួន​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ L.O.L.C ផ្នែក​បេឡាម្នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

​ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី កម្លាំង​នគរបាល​បុ​ស្តិ៍​បឹងទំពុន​ទី​២ បាន​ឃាត់ខ្លួន​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ង សុខុម ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ផ្នែក​បេឡា (មិនមានផ្ទុកសារធាតុញៀនទេ) ។ ជនសង្ស័យ​បាន​បន្លំ​ដកយក​លុយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ចំនួន​២០.០០០(ពីរម៉ឺន)​ដុល្លារ នៅ​ចំណុច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ផ្លូវ​លេខ​២៧១ ភូមិ​ក្បាល​ទំនប់​១ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​ម៉ោង​០១​នាទី ។​

​ជនរងគ្រោះ​ឈ្មោះ ស៊ិន សុ​ភី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤០V ផ្លូវ​លេខ​៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ផ្នែក​ប្រតិបត្តិការ (​តំណាង​នាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ) ។

​បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ស៊ង សុខុម ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់