ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូធ្លាក់លូ បណ្ដាលឲ្យបាក់កស្លាប់ នៅស្រុកបរិបូណ៌

កំពង់ឆ្នាំង: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីយប់ ចំណុចខាងត្បូងវត្តរវៀងជុំ ស្ថិតក្នុងភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ អុន សំអាន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-3245 លុះជិះមកដល់ចំណុចខាងលើ ក៏ធ្លាក់លូបណ្ដាលឲ្យបាក់កស្លាប់តែម្តង។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់