ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅមណ្ឌលកីឡាដ្ឋានខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយក្រវ៉ាន់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធរក្សាទុកប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ៩ និង២០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមណ្ឌលកីឡាដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទី១.ឈ្មោះ ពេជ្រ ហ្ស័រ (ឡូយ) ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិអូរព្រុង ឃុំ ទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២.ឈ្មោះ អេន ឈៀងលី(ហុង) ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀន ០៣កញ្ចប់ តូច នៅក្នុងប្រអប់ជ័រស្ករ មិនតូស (mentos)។

ករណីខាងលើ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿង ញៀនចាត់ការតាមនិតិវិធី៕

មតិយោបល់