ព័ត៌មានជាតិ

Di Maria ហ៊ានអះអាងថា Mbappe នឹងមិនអាចរកក្លឹបណាល្អជាង PSG ឡើយ

 

បរទេស៖ ក្រោយការមកដល់នៃកំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi រួចមកកីឡាករខ្សែប្រយុទ្ធបារាំង Mbappe នៅតែបន្តចិញ្ចឹមចិត្តក្នុងការចាកចេញពី PSG ដដែលប៉ុន្តែមានការលើកឡើងជាច្រើននិងបន្តបន្ទាប់ពីសំណាក់គ្រូបង្វឹកនិងមិត្តរួមក្លឹបថាគាត់នឹងមិនអាចចាកចេញពីទីនេះឡើយ។

ក្នុងនោះកីឡាករ Di Maria បាននិយាយថាមិត្តរួមក្លឹបរបស់ខ្លួនគឺកីឡាករ Kylian Mbappe នឹងនៅតែបន្តក្នុងការរស់នៅទីនេះជាមួយនឹង PSG ដដែលហើយអះអាងថាកីឡាករបារាំងរូបនេះនឹងមិនអាចស្វែងរកក្លឹបណាដែលមានគុណភាពនិងល្អខ្លាំងជាងនេះឡើយ។

កន្លងមកចុងក្រោយនេះ Mbappe តែងតែមានព័ត៌មានអំពីការចាកចេញពី PSG ទៅលេងជាមួយនឹងក្លឹបថ្មីដែលក្នុងនោះក្លឹបយក្សអេស្បាញ Real Madrid គឺជាគោលដៅអទិភាពបំផុតសម្រាប់កីឡាករផ្ទាល់តែម្តង៕

មតិយោបល់