ព័ត៌មានជាតិ

អាវុធហត្ថ ខណ្ឌមានជ័យ ចុះឆែកឆេរ សិប្បកម្មផលិតដែកគោល សញ្ញាក្បាលខ្លា រំដោះជនរងគ្រោះ ៥នាក់

ភ្នំពេញ:កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានសហការណ៍ជាមួយ ការិយាល័យបទល្មើសក្រុមហ៑ុន ចុះឆែកឆេរ សិប្បកម្មផលិតដែកគោល សញ្ញាក្បាលខ្លា មួយកន្លែង នៅចំណុច ក្រុម១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោក សេន កូម៉ុន នាយការិយាល័យប្រឆាំងបទល្មើស ជួញដូរមនុស្ស កាលពីវេលាម៉ោង០៥ ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ។

សមត្ថកិច្ច រំដោះជនរងគ្រោះ បានចំនួន ៥នាក់ យកទៅសួរនាំ រួមមានជាអាទិ៍ ៖

១- សោម សុន ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ។
២- ឡេង ហៃ ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ។
៣- ហ៑ន់ ថាវ ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ។
៤-ពៅ អ៑ុន ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករ។
៥- សោម ឡន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ។

ពួកគេទាំងអស់នោះ ស្នាក់នៅកន្លែងកើតហេតុ ខាលើ។ សមត្ថកិច្ចបន្ថែម ឱ្យ Post News ដឹងថា បច្ចុប្បន្ន ជនរងគ្រោះ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងបទល្មើស ជួញញដូរមនុស្ស កងរាជអាវុធហត្ថភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមផ្លូវច្បាប់៕

photo_2016-04-25_20-19-27 photo_2016-04-25_20-40-49

មតិយោបល់