ភ្នំពេញៈ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី ចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវបេតុង ក្រុម៦ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) បង្កឡើងដោយជនសង្ស័យស៊ីវិល២នាក់ មធ្យោបាយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ប៊ិច សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-3135 ។
ជនសង្ស័យទី១ឈ្មោះ ហ៊ាង ឆីត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ (ឃាត់ខ្លួន) ជនសង្ស័យទី២ឈ្មោះ ធី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ (គេចខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ តូច សូលីណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកអង្គការមូលនិធិកុមារ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវបេតុង ក្រុមទី៩ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
សម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃម៉ាក OPPO F7 ពណ៌ក្រហម។ សម្ភារៈបន្សល់ទុក៖ មួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ប៊ិច សេ១១០ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BD-3135 ។
បច្ចុប្បន្នជនសង្ស័យ រួមបានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕
មតិយោបល់