ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងវ៉េណេស៊ុយអេឡា ព្រមព្រៀងគ្នា ផ្លាស់ប្តូរដំណើរទស្សនកិច្ចនាវាចម្បាំង

រុស្ស៊ីៈ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងសមភាគីវេណេស៊ុយអេឡាលោក Vladimir Padrino Lopez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណើរទស្សនកិច្ចនាវាចម្បាំង ទៅកាន់កំពង់ផែនៃប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ឯកសារនេះ ត្រូវបានចុះហត្ថលេខា នៅឯកិច្ចប្រជុំរបស់ពួកគេ ក្នុងទីក្រុងមូស្គូ អំទ្បុងពេលដែលប្រមុខការពារជាតិទាំងពីរ បានពិភាក្សាអំពីស្ថានភាព នៅវេណេស៊ុយអេឡា ក៏ដូចជាបញ្ហានៃកិច្ចសហប្រតិបត្តិការយោធា និងយោធាទ្វេភាគីផងដែរ។

ដោយទ្បែករដ្ឋមន្ត្រីក្រសួងការពារជាតិវេណេហ្ស៊ូអេឡា លោក Padrino Lopez បានប្រាប់លោក Shoigu ថា «សហរដ្ឋអាមេរិក បានរំលោភបំពានលើច្បាប់អន្តរជាតិ ដោយចេតនា ដើម្បីផ្តួលរំលំសិទ្ធិអំណាចស្របច្បាប់ នៅក្នុងប្រទេសវេណេហ្ស៊ូអេឡា»។

ករណីនេះដែរ លោកបានសង្កត់ធ្ងន់ថា វេណេហ្ស៊ូអេឡា មានជំហរដ៏រឹងមាំ ហើយនឹងបន្តប្រយុទ្ធប្រឆាំងចំពោះទង្វើ របស់អាមេរិកតទៅទៀត៕

មតិយោបល់