ព័ត៌មានជាតិ

សមត្ថកិច្ច៣ស្រុកព័ទ្ធចាប់ចោរឆក់កាបូបលុយបានម្នាក់

កណ្តាល: កាលពីថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤៦នាទីចំណុចផ្លូវលេខ៧០អា ភូមិពាមឃុំរកាកោងទី១ ស្រុកមុខ កំពូល ខេត្តកណ្ដាល មានករណីចោរឆក់កាបូបលុយរហូតដល់ថ្ងៃទី១៦ឋែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង០០នាទី កម្លាំងព្រហ្មទណ្ឌស្រុកមុខកំពូល និង ប៉ុស្តិ៍រដ្ឋបាលក្នុងស្រុកដឹកនាំដោយ លោក អធិការនគរបាលស្រុកមុខកំពូល បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកកងមាស និង ប៉ុស្តិ៍រដ្ឋបាលស្ដៅ ដឹកនាំដោយលោក អធិការង ស្តីទី នគរបាលស្រុកកងមាសនិងកម្លាំងអធិការដ្ឋាននគរបាល ស្រុកបាធាយ ប៉ុស្តិ៍រដ្ឋបាលតាំងក្រាំង ដឹកនាំដោយលោក អធិការរង ស្រុកបាធាយ បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្ដាល និង ស្រុកកងមាសខេត្តកំពង់ចាម ប្រទះឃើញ ជនសង្ស័យឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ កំពុងជិះម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ (០១៧) ពាក់ផ្លាកលេខ1GC.9345 ដែលពាក់ពន្ធ័ ករណីឆក់(កាបូបលុយ) កាលពីថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤៦ នាទី ចំណុចផ្លូវលេខ៧០អាភូមិពាម ឃុំរកាកោងទី១។

សមត្ថិច្ចឲ្យដឹងថាក្រោយពីប្រទះឃើញភ្លាមសមត្ថកិច្ចបានដេញតាមចាប់ហើយជនសង្ស័យបានបើកម៉ូតូគេចតាមផ្លូវជាតិលេខ៦ពីត្បូងទៅជើងចូលផ្ទះនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ តែសមត្ថកិច្ចដេញតាមទាន់រួចបានឃាត់ខ្លួនជនសង្ស័យនិង ម៉ូតូ ខាងលើបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ។
វត្ថុតាង១.ទូរស័ព្ទ ដៃពណ៌ខ្មៅម៉ាកOPPO ចំនួន ០១គ្រឿង របស់ជនសង្ស័យ ។
២.ទូរស័ព្ទ ដៃពណ៌ទឹកមាស ម៉ាក iPhone ជនសង្ស័យបានដោះបោះចោលជារបស់ជនរងគ្រោះឈ្មោះ សេង សុគីម ភេទស្រី(ជនសង្ស័យធ្វើសកម្មភាពឆក់ លើកទី២ នៅថ្ងៃទី
១៦ខែសីហា ឆ្នាំ២០១៩វេលាម៉ោង៩និង១៥នាទី តាមផ្លូវជាតិលេខ៦ចន្លោះស្ពានលេខ ២៥-២៦ ។
៣.មួកការពារសុវត្ថិភាពពណ៌ខ្មៅម៉ាកហុងដា ចំនួន០១ ។
៤.ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ (០១៧) ពាក់ផ្លាកលេខភ្នំពេញ1GC 9345 របស់ជនសង្ស័យ ចំនួន ០១គ្រឿង ។
ករណីនេះផ្នែកជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់