ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យច្រើននាក់ ករណីប្រើប្រាស់ រក្សាទុក និងជួញដូរសារធាតុញៀន

ពោធិ៍សាត់: នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៤៥នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀន នឹងកម្លាំងអន្តរាគមន៍ក្រុងចុះបង្ក្រាប ករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះសំណាក់ ហេង ហេង ចំនួន ៣បន្ទប់ ស្ថិតក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យបាន ៦នាក់។

បន្ទប់លេខ១៨ឃាត់ខ្លួនបានចំនួន០២នាក់៖
១/ ឈ្មោះ គុំ ភ្នំ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទួលគ្រួស សង្កាត់ចម្រើនផល។
២/ ឈ្មោះ សុខ អាន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

វត្ថុតាងដកហូតបានរួមមមាន៖
-ម្សៅក្រាមពណ៌ស ចំនួន ៥២កញ្ចប់(៨កញ្ចប់ធំ នឹង៤៤កញ្ចប់តូចទម្ងន់១៩៥.១៣ក្រាម
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
-ថង់ផ្លាស្ទិចចំនួន០២ដុំ
-ដែកកេះចំនួន០៧ដើម
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ឧបករណ៍ជក់ចំនួន០១កំប្លេ
-ស្រោមសំបុតត្រពណ៏សចំនួន២១សន្លឹក
-កាបូបតូចំនួន០២
-ម៉ូតូចំនួន០១គ្រឿង

បន្ទប់លេខ២ឃាត់ខ្លួនចំនួនម្នាក់ វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន០២កញ្ចប់តូច

បន្ទប់លេខ៨ឃាត់ខ្លួនបានចំនួន ០៣នាក់
-ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់តូច
-ម៉ូតូចំនួន០២គ្រឿង
-ឧបករណ៍សម្រាប់ជក់ចំនួន០១កំផ្លេ

លុះដល់វេលាម៉ោង ១៥និង២៥នាទីបង្រ្កាបនៅចំណុចផ្ទះសំណាក់ យ៉ិន ស៊ិនថ្មី ស្ថិតនៅភូមិបំបែកលាច សង្កាត់រលាប
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ វត្ថុតាង៖
-ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់តូច
-ឧបករណ៍សម្រាប់ចំនួន០១កំផ្លេ

បច្ចុប្បន្នឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង នៅអធិការនគរបាលក្រុងពោធិ៍សាត់៕

មតិយោបល់