ព័ត៌មានជាតិ

ស្រ្តីម្នាក់ស្រវឹងស្រា ដើររកប្តីចុងមិនឃើញចេញកំហឹងបានវាយកូនតូច២នាក់រងរបួសសមត្ថកិច្ចនាំមកអប់រំ

ភ្នំពេញ: ម្តាយចិត្តអប្រិយ៍បានវាយកូនស្រីតូចៗ២នាក់បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០ នាទី យប់ ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារសិនជូរី ផ្លាហ្សា នៅលើសួនកុមា ស្ថិតនៅក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ
រាជធានីភ្នំពេញ។

ម្តាយដែលវាយកូនមានឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិចំបក់២
សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ។មានស្រុកកំណើតភូមិកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
កូនរងគ្រោះទីមួយមានឈ្មោះ វ៉ាន់ ស្រីស្រស់ ភេទស្រី អាយុ៩ឆ្នាំ រងរបួសជាំស្មា និងពកក្បាល និងកូនទី២មានឈ្មោះ ស៊ិន កញ្ជនា ភេទស្រី អាយុ១១ខែ មានសភាពស្លេកស្លាំងនិងក្តៅខ្លួន ត្រូវបានសមត្ថកិច្ចដឹកទៅសង្រ្គោះនៅ
មន្ទីពេទ្យកុមា ជាតិ ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ថាដំបូងឡើយរូបគាត់កំពុងពង្រឹងច្បាប់ចរាចរណ៍ ខណ:ដល់ម៉ោងកើតហេតុខាងលើក៏មាន
ប្រជាពលរដ្ឋ បានមកប្រាប់ថាមានស្រ្តីខាងលើកំពុងវ៉ៃកូនបង និងកូនតូចចាប់ជើងយួរឡើងលើ ពេលទទួលបានដំណឹង
នេះភ្លាម កម្លាំងរបស់គាត់ចុះអន្តរាគមន៍ទៅឃាត់ស្រ្តីខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំ។

ប្រភពដដែលបានបន្តទៀតថារូបគាត់បានសួរកូនបងពីមូលហេតុដែលម្តាយវ៉ៃពេលនោះកូនបងបាននិយាយប្រាប់
ថាម្តាយរបស់គាត់ស្រវឹងស្រាបានដើររកប្តីចុងមិនឃើញក៏បញ្ចេញកំហឹងវាយកូនបែបនេះឡើង។ ប្រភពដដែលបានបញ្ចាក់ប្រាប់ថាស្រ្តីខាងលើមានប្តី២នាក់ មានកូន៣នាក់ ប្តីទី១បានលែងលះគ្នាដាច់ស្រាច់ ហើយបាន
យកកូនមួយទៅចិញ្ចឹម ក្រោយមកក៏មានប្តីហេងស៊យមួយទៀតម្តងបាត់ម្តងឃើញទើបធ្វើឲ្យស្ត្រីខាងលើផឹកស្រាស្រវឹង
កើតរោគចិត្តវាយកូនបែបនេះ។ ខណ:ពេលមកដល់ប៉ុស្តិ៍ស្រ្តីខាងលើបានអុកឡុកពេញប៉ុស្តិ៍វាយកៅអី កង្ហាលបាក់បែកធ្វើឲ្យសមត្ថកិច្ចសម្រេចចិត្តដាក់ខ្នោះ។

ក្រោយមកសមត្ថកិច្ចបានអប់រំណែនាំស្រ្តីខាងលើឲ្យឈប់វាយកូនទៀតហើយក៏ដោះលែងឲ្យមានសេរីភាពឡើងវិញ៕

មតិយោបល់