ព័ត៌មានជាតិ

ម្ចាស់រវល់ចូលគក់ខោអាវ ចោរមានឱកាសចូលលួចកាបូបលុយចុងក្រោយខ្នោះ

ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ម៉ោង៦និង៤៥នាទីចំណុចបន្ទប់ជួល លេខ១៦ ផ្ទះលេខ១៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មានករណីប្រព្រឹត្តអំពើលួចលុយនិងគ្រឿងអលង្ការ
កើតឡើងចំនួន១លើកបង្ករឡើងដោយជនសង្ស័យ១នាក់ ស៊ីវិល ថ្មើរជើង ។

ជនសង្ស័យឈ្មោះ ញិល សុខ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្នុងបុរីពភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ខាត់ វិត ភេទស្រីអាយុ ២៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងបុរីពភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះបានចូលគក់ខោអាវក្នុងបន្ទប់ទឹកដោយមិនបានបិតទ្វាដាក់កន្លឹះទេដោយ ស្របពេលជនសង្ស័យមានគោលបំណងដើរលួចស្រាប់ផងឃើញមានឱកាសល្អក៏លបចូលលួចកាបូបដៃលូកយកលុយនិងគ្រឿងអលង្ការរួចទុកវិញហើយគេចខ្លួនបាត់ពេលដែលជនរងគ្រោះដឹងថាបាត់ទើបរាយការប្រាប់សន្តិសុខដែលយាមនៅក្បែរនោះហើតរាយការណ៍បន្តទៅសមត្ថកិច្ចទើបចុះឃាត់មុខសញ្ញារបានតែម្តង។

សម្ភារះបាត់បង់៖ លុយចំនួន៣៨០០០០ ម៉ឺនរៀល និង ចិញ្ចៀនមួយវង់ តំលៃ ១៣៥ដុល្លា។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

មតិយោបល់