ព័ត៌មានជាតិ

ផ្តាច់ជីវិតដោយចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូនគួរឲ្យអាសូរ

កំពង់ចាមៈ​ បុរស​ម្នាក់​កំពុង​តែ​ដេក​លង់​លក់​នៅ​លើ​ផ្ទះ​ជាមួយ​នឹង​ប្រពន្ធ​កូន​ ស្រាប់តែ​ក្រោក​ឡើង​លួច​ទៅ​ចង​.ក​ ធ្វើ​អត្តឃាត​ បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ចោល​ប្រពន្ធ​និង​កូន​ ដែល​ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ចន្លោះ​ពី​ម៉ោង​៤ទៅ​ម៉ោង​៥ទៀប​ភ្លឺ​ ថ្ងៃ​ទី​២០​កក្កដា​ នៅ​ចំណុច​ដី​ចំការ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ទី​១​ ឃុំ​ព្រែក​តានង់​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ បុរស​ដែល​ចង.ក​ ធ្វើ​អត្តឃាត​មាន​ឈ្មោះ ​នួន​ អាត​ អាយុ​៣៦ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​គុន​ ឈាង​ អាយុ​៣៤ឆ្នាំ​ មាន​កូន​២នាក់​ក្នុង​បន្ទុក​ រស់នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ដែល​ស្ត្រី​ជា​ប្រពន្ធ​របស់​សព​បាន​អះអាង​ថា​ ប្តី​របស់​ខ្លួន​ពិត​ជា​មាន​ជម្ងឺ​សសៃ​ប្រសាទ​ផងដែរ​។

ក្រោយ​ពី​កើត​ហេតុ​ កម្លាំង​ជំនាញ​បច្ចេកទេស​ ​នគរបាល​ស្រុក​កោះសូទិន​ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ ដោយ​មិន​មាន​ជាប់​ពាក់ព័ន្ធ​លើ​បទល្មើស​ផ្សេង​ទេ​នោះ​ សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

មតិយោបល់