ថ្នាក់ដឹកនាំក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំថៃ និង U16អូស្ត្រាលី បានព្រមព្រៀមលើកពេលប្រកួតពីម៉ោង៦:៣០ មកម៉ោង៣:៣០នាទីរសៀល ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U16 នាថ្ងៃស្អែក ប៉ុន្តែបន្ថែមលក្ខខ័ណ្ឌសម្រាកមួយ ដោយសារអាកាសធាតុក្តៅពេក។
តាមការចុះផ្សាយពីសារពត៌មានថៃមួយបានសរសេរថា AFF បានសម្របសម្រួលការប្រជុំមួយរវាងថ្នាក់ដឹកនាំក្រុមទាំងពីរ មុននឹងព្រមព្រៀមគ្នាលើកពេលជាមួយលក្ខខ័ណ្ឌសម្រាកទទួលទានទឹកបន្ទាប់ពីប្រកួតបាន៣០នាទីទាំង២វគ្គ។
តាមសេចក្តីសំរេចនេះ កម្ពុជា នឹងត្រូវទៅប៉ះ វៀតណាម នៅម៉ោង ៦:៣០នាទីល្ងាច ខណៈ ថៃ និងអូស្ត្រាលី នឹងប៉ះគ្នានៅម៉ោង ៣:៣០នាទី ដើម្បីចម្រាញ់យក២ក្រុមទៅប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ។
មតិយោបល់