ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកកបោះពួយយ៉ាងលឿន វ៉ាក់រថយន្តមួយគ្រឿងជាន់ហ្វ្រាំង គេចរ៉េចង្កូតធ្លាក់ផ្លូវចូលបឹងទំនប់កប់ស្រូវ ក្រឡាប់ផ្ងារជើងរងរបួសបួសធ្ងន់២នាក់ បញ្ជូនទៅកាន់មន្ទីពេទ្យ ចំណែករថយន្តខ្ទេចទាំងស្រុង និងកិនលើម៉ូតូមួគ្រឿងទៀតក្រោមរថយន្ត។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង១០នាទី ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េដឹងទឹកកក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-3478 បើកបរដោយបុសមនាក់និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ និងកិនទៅលើម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមពាកលស្លាកលេខសេរីចាស់(គ8565ភព1-មួយគ្រឿងទៀតដែលចតចោលនៅខាងក្រោមផ្លូវជាប់មាត់ទឹករងការខូចខាតតិចតួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ តែដោយគ្មានប៉ះពាល់ដល់អ្នកដ៍ទៃ ទើបដំណាងខាងរថយន្តដឹកទឹកកក សុំធ្វើការដោះស្រាយជាមួយម្ចាស់ម៉ូតូដែលចតចោលជាសំណងបញ្ចប់រឿងរួចក៏ហៅរថយន្តស្ទូចមកស្ទូចយកទៅជុសជុលដោយខ្លួនឯង។
មតិយោបល់