ព័ត៌មានជាតិ

កុំចេះតែហ៊ាន! យកអាវុធដាក់ជាប់ខ្លួន ចុងក្រោយជាប់ខ្នោះ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១០ និង៤៥នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ដោយ០២នាក់ ជាប់ពាក់ព័ន្ធពីបទចរាចរណ៍អាវុធសម្រាប់ប្រហារ (យកដាវដាក់តាមខ្លួន) និងម្នាក់ទៀត ពីបទ (ប្រើប្រាស់គ្រឿងញៀន) ធ្វើតេស្តពិនិត្យ ទឹកនោម ។

១- ឡេង ហាក់ ភេទប្រុស អាយុ១៦ឆ្នាំមានទីលំនៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មីស្រុករលាប្អៀរ
២- មន សុខណា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទី៨ សង្កាត់ខ្សាម។ ទាំងពីរនាក់ ជាប់ពាក់ព័ន្ធបទចរាចរណ៍អាវុធ (យកដាវដាក់តាមខ្លួន) ។
៣- ហូ ពិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្ដីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ (ប្រើប្រាស់គ្រឿងញៀន) ។

ដកហូតវត្ថុតាង៖ ដាវ០១ដើម និងម៉ូតូ ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី៕

មតិយោបល់