ព័ត៌មានជាតិ

មកលេងផ្ទះគេឃើញកូនសោទំនងពេក ក៏ស្រាប់តែ…

ភ្នំពេញ: នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ករណីអំពើលួច(លួចយកម៉ូតូ) ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ យា ធាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ គង់ ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាងសេ១២៥ ផលិតឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-1301 ។

ដំណើររឿង៖ មុនពេលកើតហេតុ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យបានមកលេងផ្ទះ របស់ជនរងគ្រោះ ហើយបានឃើញកូនសោរម៉ូតូរបស់ជនរងគ្រោះទុកនៅលើគ្រែ ដោយមានសភាពស្ងាត់ជនសង្ស័យបានលួចយកកូនសោរម៉ូតូ ចាក់បញ្ឆេះជិះម៉ូតូចេញទៅបាត់ ។ លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងដើរនៅមុខក្លឹបវីឡាញ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ក៏បានធ្វើការឃាត់នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់