សៀមរាបៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ មានព័ត៌មានបណ្តាញសង្គមលើកឡើង ជុំវិញការមិនអនុញ្ញាតឲ្យបេក្ខនារីម្នាក់ ចូលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងវិទ្យាល័យ ១០ មករា ១៩៧៩ (ខាងជើង) ជាសិស្សមកពី វិទ្យាល័យអង្គរ ក្នុងក្រុងសៀមរាប។ បន្ទាប់ពីមានការផ្សព្វផ្សាយនេះមក ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានយល់ច្រឡំថាគាត់បានចូលប្រឡងវិញ ហើយក្រោមការសម្របសម្រួលរបស់ឯកឧត្តម អភិបាលខេត្ត។
ជុំវិញការផ្សព្វផ្សាយថា មានករណីសម្របសម្រួលនេះ រដ្ឋបាលខេត្ត សូមច្រានចោលការលើកឡើងនេះ ដោយហេតុថា ជាក់ស្តែងបេក្ខនារីរូបនេះ មិនបានចូលប្រឡងឡើយ ហើយក៏ជាសិទ្ធិសម្រេចរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលប្រឡង។
រដ្ឋបាលខេត្ត សូមចូលរួមសោកស្តាយជាពន់ពេកចំពោះការអវត្តមានរបស់បេក្ខនារីរូបនេះ ជាសិស្សទទួលបាននិទ្ទេសន៍ល្អបង្គួរ ប្រចាំឆ្នាំផងដែរ៕
មតិយោបល់