ព័ត៌មានជាតិ

គ្រឿងញៀនបំផ្លាញអនាគត់អ្នក សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន..

កំពង់ស្ពឺ: កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការសហការល្អកម្លាំងជំនាញគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ អូក សំអាត ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ហូតដកវត្ថុតាង៖
-១/ម៉្សៅក្រាម ពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន ០១កញ្ចប់ ។
-២/ទូរស័ព្ទដៃ ម៉ាក ហូវ៉េ(HAUWEI) ចាស់ ០១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ករណីខាងលើ កំពុងកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការ៕

មតិយោបល់