កំពតៈ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ទីតាំងលួចបើកបង្ក្របសេវាបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ។
ស្នងការនគរបាលខេត្តកំពត ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង លោក ខា ដែនណា។ ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៩នាក់ ស្រី ៥នាក់ និងវត្ថុតាងខិតផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕
មតិយោបល់