ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាប​រកឃើញគ្រឿងក្នុងជ្រូក មានបេះដូង,​អណ្តាត,​​គ្រលៀន,​ជើង,​ត្រចៀក,​ពោះវៀនជាង១តោន ដែលលួចនាំចូលពីប្រទេសថៃ

​បន្ទាយមានជ័យ: កាលពី៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ចុះបង្រ្កាបឃាត់រថយន្ត២គ្រឿង នៅចំណុចផ្លូវជាតិលេខ៥ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

រថយន្តទី១ម៉ាកតូយ៉ូតាស៊ីណា ពណ៌ស ចង្កូតឆ្វេង ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ2AJ-3407 ដឹកគ្រឿងជ្រូកចម្រុះសរុបចំនួន៨៨២គីឡូក្រាម បើកបរដោយឈ្មោះ យួម រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងរថយន្តទី២ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ផលិតឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ2AI-2801 ដឹកគ្រឿងជ្រូកចំនួន២០៣គីឡូក្រាម បើកបរដោយឈ្មោះ សៀម ណេង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិកញ្ចាង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ គ្រឿងជ្រូកទាំង២រថយន្ត សរុបចំនួន១.០៨៥ គីឡូក្រាម។

សាច់គ្រឿងក្នុងជ្រូកមានមានបេះដូង, អណ្តាត, ក្រពះ, គ្រលៀន, ជើង, ត្រចៀក, ពោះវៀនជាង១តោន ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ៕

មតិយោបល់