ព័ត៌មានជាតិ

អាសូរណាស់! កំពុងជិះម៉ូតូសុខៗស្រាប់តែមិនស្រួលខ្លួនឈប់ដេកនៅចំណតឡានក្រុងបែជាដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចំណុចចំណតឡានក្រុង តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះខណះដែលជិះម៉ូតូម្នាក់ឯងដោយមានអាការះមិនស្រួលក៏ឈប់ដេក។

បុរសដែលស្លាប់ខាងលើមានឈ្មោះ ធូ យ៉ាត អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិខ្វាន ឃុំផ្ទះក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសខាងលើជិះម៉ូតូម៉ាកវេងពណ៍ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូហើយបានដេកនៅលើចំណតឡានក្រុងស្រាប់តែដាច់ខ្យល់ស្លាប់បាត់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ រួចបានយកទៅតម្កល់ទុកនៅវត្តរងចាំស្វែងរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់