ព័ត៌មានជាតិ

កម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនកន្លែង២ទីតាំងផ្សេងគ្នាគឺនៅចំណុចផ្ទះសំណាក់ វិមានជ័យ

កំពង់ឆ្នាំង: នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទីព្រឹក កម្លាំងជំនាញនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១លើកនៅកន្លែង២ទីតាំងផ្សេងគ្នាគឺនៅចំណុចផ្ទះសំណាក់ វិមានជ័យ ភូមិម៉ុងបារាំង សង្កាត់ប្អេរ និងចំណុចផ្ទះភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លទ្ធផល បានឃាត់ខ្លួនមនុស្សចំនួន ៥នាក់
១- សុខ គុណ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំ ទឹកហូតស្រុករលាប្អៀរ ។
២- យូ ស្វែ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំទឹក ហូត ស្រុករលាប្អៀរ ។
៣- ស្រី រតនះ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
៤- ង៉ែត មុន្នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
៥- ហ៊ឹម សុខលី ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ដោយបានដកហូតវត្ថុតាង ថ្នាំម៉ាទឹកកក ២កញ្ចប់ ដាវ ១ដើម ទូរស័ព្ទ ៣គ្រឿង
និងឧបករណ៍ សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូន
ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋានតាមនិតិវិធី ៕

 

មតិយោបល់