ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់រួចបើករត់គេចខ្លួនបាត់នៅស្រុកកៀនស្វាយ

កណ្តាល: ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង០៥
នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍មួយករណីកើតឡើងនៅលើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ២៧-២៨ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើមានរថយន្តមិនស្គាល់ម៉ាក់១គ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ
(បើករតគេចខ្លួនបាត់)មានទិស អ្នកលឿងទៅ ភ្នំពេញតាមផ្លូវជាតិលេខ១។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាកសងការ៉េ ពណ៌ក្រហម ស្លាកលេខគ្មាន ជិះគ្នា២នាក់ បើកបរដោយឈ្មោះ គង់ គា ភេទស្រីអាយុ ៤៧ឆ្នាំ(ម្តាយ) របួស់ធ្ងន់ ជិះពីក្រោយឈ្មោះ ស ជីវ៉ា ភេទស្រីអាយុ១៦ឆ្នាំ ត្រូវេជាកូន(ស្លាប់)
អ្នកទាំង០២នាក់មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយពីកើតហេតុបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកសពយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា
ករណីនេះបណ្តាលមកពីអ្នកបើករថយន្តធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

 

មតិយោបល់