ព័ត៌មានជាតិ

Update៖ ផ្អើលទាំងថ្ងៃ! អគ្គិភ័យឆេះបន្ទប់ជាន់ទី២ របស់ផ្ទះលក់ចាប់ហ៊ួយយីហោ «ចែនី» នៅខណ្ឌបឹងកេងកង

ភ្នំពេញ: នៅវេលាម៉ោង ២ និង ៤១នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់គ្រឿងចាប់ហ៊ួយបោះដុំក្បែរផ្សារអូរឡាំពិច តាមបណ្តោយផ្លូវលេខ៣១៨ កែងនឹងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅក្នុងបន្ទប់ជាន់ទី២។

មូលហេតុ៖ សង្ស័យទុស្សេខ្សែភ្លើង។ ករណីនេះ មិនបង្កឱ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារ:មួយចំនួនប៉ុណ្ណោះ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេបានឃើញ មានផ្សែងហុយចេញពីបន្ទប់ជាន់ទី២ របស់ផ្ទះលក់ចាប់ហ៊ួយយីហោ «ចែនី» បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ រាយការណ៍ទៅសមត្ថកិច្ច ចុះមកអន្តរាគមន៍។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តអគ្គិភ័យចំនួន៥គ្រឿង បានទៅដល់ទីតាំងខាងលើ ប៉ុន្តែប្រើប្រាស់អស់តែ១គ្រឿងប៉ុណ្ណោះ ក៏គ្រប់គ្រងស្ថានការណ៍បាន៕

មតិយោបល់