ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង៣០នាទី ស្ថិតនៅចំណុចផ្លូវ១០៥k ភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ី សុភា ភេទប្រុស មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់