កំពង់ស្ពឺៈ នៅវេលាម៉ោង ១២និង០០ថ្ងៃត្រង់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានអគ្គិភ័យមួយកើតឡើង ឆេះទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ នៅចំណុចអូរទេះភ្លូក ភូមិថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ។
ខូចខាតរួមមាន៖
១.ទីស្នាក់ការ ១ខ្នង ទំហំ ១២×២០ម៉ែត្រ តំបូលសង្កសី ជញ្ជាំងក្តារ ឆេះអស់ទាំងស្រុង
២.ម៉ូតូ Vewe ចំនួន ១គ្រឿង
៣.ប្រាក់រៀល ចំនួន ៤៥ម៉ឺនរៀល
៤.ផ្ទាំងសូឡា ១ឈុត
៥.ម៉ាស៊ីនកាត់ឈើ ដកហូត ចំនួន ៣គ្រឿង
និងសម្ភារ:ប្រើប្រាស់ទាំងអស់ ។
មូលហេតុ៖ បណ្តាលមកពីភ្លើងធូប ដុតលើអាសន: ។
ក្នុងពេលនោះ រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន ភ្នំពេញស៊ូហ្គ័រជួយដែរ តែអ្វីៗឆេះហួសអស់ទៅហើយ ៕
មតិយោបល់