កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពី នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង៤និង៥០នាទី នៅចំណុចភូមិប៉ារែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
ជនសង្ស័យឈ្មោះ អាត ម៉េងអៀង ហៅ អួត ភេទប្រុស អាយុ
២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០២លើក៖
លើកទី១ ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីឆ្នាំ ២០១៤ ជាប់រយៈពេល ១ឆ្នាំ ៦ខែ – លើកទី ២ ពីបទជួញដូរគ្រឿងញៀន កាលពីឆ្នាំ ២០១៧ ជាប់រយៈពេល ២ឆ្នាំ ។
វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច និងសំភារៈប្រើប្រាស់មួយចំនួន ។
យាមប្រភពព័ត៌មាន នៅថ្ងៃកើតហេតុ ក្រោយទទួលបានពត៍មានពីប្រជាពលរដ្ឋល្អថា មានករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ អាត ម៉េងអៀង ហៅអួត បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច , សំភារៈប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អាត ម៉េងអៀង ហៅ អួត បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច តម្លៃ ៥៥,០០០៛ ពីក្មេងមិនស្គាល់ឈ្មោះ នៅចំណុចភូមិ ប៉ារែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕
មតិយោបល់