កំពង់ចាមៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង២០នាទីភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីអគ្គិភ័យ(ភ្លើងឆេះផ្ទះ) មួយកើតឡើង ផ្ទះរបស់ឈ្មោះ ហុក បាក់ឡេង ភេទស្រី អាយុ ៦៣ឆ្នាំ ផ្ទះទំហំ៦mx៨m ធ្វើអំពី
ឈើ ប្រក់សង្កសី ជញ្ជាំងស្លឹក។
ហេតុការណ៍ នេះបណ្ដាលឲ្យកូនរបស់គាត់ម្នាក់ឈ្មោះ ស៊ុន លាងហ៊ាន់ ភេទប្រុស អាយុ ៤០ឆ្នាំស្លាប់ ព្រោះពិការ(ខ្វិន)ដេកម្នាក់ឯង។
សម្ភារ:ខូចខាតរួមមាន៖
១-ម៉ូតូសង់កូរ៉េ ១គ្រឿង
២-ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង
៣-លុយ ១០០ដុល្លាអាមេរិក
៤-អង្ករ១បេ ៥គីឡូ
៥-សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសម្ភារៈមួយចំនួនសំរាប់ប្រើប្រាស់នៅក្នុងផ្ទះឆេះអស់ទាំងស្រុង។
មូលហេតុ៖ សង្ស័យកូនរបស់គាត់ដែលស្លាប់នោះ អ្នកដុតព្រោះមានជំងឺរាំរៃ និងធ្លាប់បានដុតកន្លងមកជាច្រើនដងតែត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយ៕
មតិយោបល់