កំពង់ធំៈ សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់បានធ្វើអត្តឃាត
ចង.កសម្លាប់ខ្លួនឯង កាលពីវេលាម៉ោង១៦ និង២៥នាទីល្ងាចថ្ងៃទី២១
ខែសីហា ឆ្នាំ២០១៩។ ជនរងគ្រោះឈ្មោះ ផេង ភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមប្រភពពីឈ្មោះ ផេង ភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាប្អូនបង្កើត បានឲ្យដឹងថា គាត់ និងបងប្រុសជាកូនកំព្រា រស់នៅជាមួយម្ដាយមីងបង្កើត ហើយគាត់ទើបត្រឡប់មកពីធ្វើ ការសំណង់នៅឯភ្នំពេញ ពេលត្រឡប់មកដល់ផ្ទះវិញបងប្រុស របស់គាត់មិនសូវមាត់កអីទេ មើលទៅដូចជាប្លែកៗ។
លុះដល់ម៉ោងប្រហែល៤ និង៣០នាទីរសៀលថ្ងៃដដែល ពេលគាត់ត្រឡប់មកវិញ
ក្មួយស្រីរបស់គាត់ បានមកនិយាយប្រាប់ថា៖ ពូៗ! ខ្ញុំឃើញពូ ភ័ក្រ ដើរទៅកើតយូរណាស់ហើយ អត់ដឹងទៅធ្វើអីទេ..? ឮដូច្នោះគាត់ក៏ដើរ ទៅក្រោយផ្ទះ ដើម្បីរកមើល ស្រាប់តែឃើញបងប្រុសរបស់គាត់ ធ្វើអត្តឃាត(ចង.ក) សម្លាប់ខ្លួននិងក្រមាពណ៌ក្រហម ឆ្នូតបៃតង ភ្ជាប់ទៅនិងដើមត្របែកខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។
ករណីនេះ ក្រោយពីទទួលដំណឹងបានភ្លាម សមត្ថកិច្ច បានចុះដល់ចំណុចទីតាំងខាងលើ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសពពុំឃើញមានអ្វីកត់សម្គាល់ទ្បើយ រួចក៏ប្រគល់សពជូនក្រុមគ្រួសារយក ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់