ភ្នំពេញ: កម្មករ កម្មការិនី នៃរោងចក្រកាត់ដេរ ហ្វាង ហ្គាមេន ជាង៤០០នាក់ ធ្វើបាតុកម្មបិទច្រកចូល សួនកាណាឌីយ៉ា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីទាមទារឲ្យអាជ្ញាធរ ក៍ដូចជាក្រសួងការងារ ជួយរកដំណោះស្រាយ ដល់ពួកគេក្រោយពេលដែល ថាកែរោចចក្រ បានវិចបង្វិចរត់ចោលរោងចក្រ។
លោក ដឹប ចាន់សុវណ្ណ តំណាងសមាជិបពលកម្មកម្ពុជា បានបញ្ជាក់ថា ក្រុមកម្មករ កម្មការិនី ជាង៤០០នាក់ មកពីអាគារកាត់ដេរ ២៨ និង២៩ នៃរោងចក្រកាត់ដេរ ហ្វាង ហ្គាមេន ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា បានប្រមូលផ្តុំគ្នាជាលើកទី៣ ដែលដឹកនាំដោយ សហជិបជំនួន៣ ដើម្បីទាមទារ សូមឲ្យក្រសួងការងារ បណ្តុះបណ្តាល និងវជ្ជាជីវៈ និងអាជ្ញាធរ ពាក់ពន្ធ័ ដើម្បីឲ្យខាងថាកែរោងចក្រ ចេញមុខមកដោះស្រាយ និងបើកប្រាក់ខែ និងប្រាក់ផ្សេងៗទៀតដល់កម្មករ។
តំណាងសហជិបរូបនោះបានបញ្ជាក់ថា មានបងប្អូន កម្មករ កម្មការិនីមួយចំនួន ត្រូវបាន ម្ចាស់ផ្ទះជួល ឲ្យរើចេញ ខណៈពួកគេ គ្មានប្រាក់បង់ថ្លៃផ្ទះ។ ហេតុនេះ ក្រុមសហជិប និងកម្មករ ធ្វើបាតុកម្មបិទច្រក ចូល សួនកាណាឌីយ៉ានេះ គឺក្នុងគោលបំណង សូមឲ្យខាងក្រសួងពាក់ពន្ធ័ជួយដល់ពួកគាត់ប៉ុណ្ណោះដោយពុំមានប្រើអំពើហិង្សា ប៉ះពាល់ដល់ទ្រព្យសម្បត្តិនោះទេ៕
មតិយោបល់