ព័ត៌មានជាតិ

ម្ចាស់ដេកលក់ ចោរឆ្លៀតឱកាសធ្វើសកម្មភាពគាស់កញ្ចក់រថយន្ត ប៉ុនប៉ងលួច….

បាត់ដំបង: នៅវេលាម៉ោងប្រហែលជិតភ្លឺឈានចូលថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៩ មានករណីជនសង្ស័យ បានធ្វើសកម្មភាពគាស់កញ្ចក់រថយន្ត ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកតាក់ស៊ីម្នាក់ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

រថយន្តខាងលើ ម៉ាកតូយូតាស៊ីណា ពណ៌ស ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ បាត់ដំបង 2L-8166 ជារបស់ជនរងគ្រោះឈ្មោះ រឺន មករា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី ស្នាក់នៅចំណុចភូមិ-ឃុំកើហេតុ។

ការខូចខាត៖ កញ្ចក់រថយន្តមួយផ្ទាំង តែមិនមានការបាត់បង់សម្ភារឬទ្រព្យសម្បត្តិអ្វីទេ៕

មតិយោបល់