បន្ទាយមានជ័យៈ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយអចិន្ត្រៃយ៍ប្រចាំខែដោយចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមផ្ទះលក់អីវ៉ាន់ តៀមលក់អីវ៉ាន់តូចៗ និងផ្សារទំនើបនានានៅតំបន់ ហ្គោលដិនស្ទូចត្រី ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
មន្ត្រីជំនាញបានរកឃើញផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា ទឹកក្រូច ទឹកក្រូចឆ្មារដប ដុំស៊ុប សរុបប្រមាណ២១គីឡូក្រាម មន្ត្រីជំនាញរៀបចំឯកសារសុំដកហូត ប្រមូលទុកដុតកម្ទេចចោល៕
មតិយោបល់