ព័ត៌មានជាតិ

ម្នាក់ទៀតហើយជាប់ខ្នោះ ករណីលួច

ភ្នំពេញៈ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១និង៥៥នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្តែងពី បទលួច (លួចទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៦A ផ្លូវលេខ២៤៧ ក្រុមទី២៥ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ:ឈ្មោះ ឡុង សុខុម ហៅ ខុម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដើរដេកចល័តតាមវត្ត និង ក្រោមស្ពាន ក្នុងរាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ ឈ្មោះ ដួង ឡាញ់ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខអ្នកយាមផ្ទះលេខ៣៦A ស្នាក់នៅផ្ទះលេខ៣៦A ផ្លូវលេខ២៤៧ ក្រុមទី២៥ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវចាត់ការតាមនិតិវិធី៕

 

មតិយោបល់